ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង៩និង៣៩នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP316 ដែលមានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរត្រង់ស្វូ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់