វាគឺជាធាតុសំខាន់បំផុត នៃព័ត៌មានដែលបានបង្ហាញឡើង ពីសម័យ កាលបណ្តុះបណ្តាល បន្ទាប់ពី ការប្រកួត នៅ ឡូអេនជើឡេស ខណៈដែល Cristiano Ronaldo បានអវត្តមាន ក្នុងដំណើរទៅកាន់ សហរដ្ឋអាមេរិក ជាមួយនឹងក្លិប ។
កីឡាករ Cristiano Ronaldo បានធ្វើការជាមួយនឹង Santi Lozano ដែលជាអ្នកបណ្តុះបណ្តាល និងហ្វឹកហាត់ ផ្នែករាងកាយរបស់ក្លិប ដោយត្រូវនៅឆ្ងាយពីអ្នកលេងរបស់ក្លិប Real Madrid ដើម្បីស្រោចស្រង់ នូវបញ្ហារបួសខ្លួនឡើងវិញ ។
Cristiano Ronaldo ត្រូវបានខាងគ្រូបណ្តុះបណ្តាលផ្នែករាងកាយ មិនឲ្យរត់ ដោយធ្វើអ្វីៗតាមជំហានមួយៗ រហូតដល់ របួសគាត់ជាសះស្បើយទាំងស្រុង និងវិលមកកាន់ទម្រង់លេងធម្មតាវិញ ។ ដូច្នេះកីឡាករល្បីល្បាញលំដាប់ពិភពលោកនេះ ត្រូវបានធ្វើលំហាត់ប្រាណបែបទន់ភ្លន់ រហូតដល់អាចចូលរួមហ្វឹកហាត់ ជាមួយនឹងកីឡាករផ្សេងទៀត ប្រចាំថ្ងៃ ។
កីឡាករសញ្ជាតិព័រទុហ្គាល បានរងរបួស នៅរដូវកាលមុន និងមានសភាពកាន់តែធ្ងន់ធ្ងរ ខណៈព្យាយាមលេងនៅ World Cup ក្នុងប្រទេសប្រេស៊ីល ៕
មតិយោបល់