Post News Media ព័ត៌មានជាតិ រថយន្តដឹកដែក ...

រថយន្តដឹកដែក បើកទាក់ខ្សែភ្លើងកាត់ទទឹង ផ្លូវបាក់បង្គោលភ្លើង១ដើម!

ភ្នំពេញ: រថយន្តដឹកដែកមួយគ្រឿង បានបើកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលបាក់អស់១ដើម សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8572 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានទាក់ខ្សែភ្លើង ដែលកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់បង្គោលភ្លើង១ដើម ដួលរៀបដល់ដីតែម្តង។

ក្រោយពេលកើតហេតុ ភាគីតំណាងខាងម្ចាស់រថយន្តបង្ក និងខាងម្ចាស់បង្គោលភ្លើងបានចរចារគ្នា ដើម្បីបញ្ចប់រឿងផងដែរ៕

Loading...