ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជននាក់២នាក់ មុខក្លឹបកម្សាន្ត មិតណាយ ដកហូតថ្នាំញៀន៥ញ្ចប់តូច

ភ្នំពេញ: នគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែន បានបង្ក្រាបដោយជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតថ្នាំញៀន៥កញ្ចប់ថងតូចផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខក្លឹបមិត ណាយ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ ស៊ាម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យទី២ឈ្មោះ ប៉ែន សុភ្ត្រា អាយុ២០ឆ្នាំ
មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថានៅ មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានជិះល្បាតការពារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារនិងទប់ស្កាត់បទល្មើសផ្សេងៗ។ លុះពេលល្បាតទៅដល់ចំណុចមុខក្លឹបកម្សាន្ត មិតណាយ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ ស៊ាម ឌីណា ឃើញសមត្ថកិច្ចរត់ ចំណែកឈ្មោះ ប៉ែន សុភក្ត្រា ឈរនៅកន្លែងកើតហេតុ ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចយើងដេញឃាត់ខ្លួនឈ្មោះ ស៊ាម ឌីណា រួចបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងក្រាមពណ៍សថ្លា ចំនួន៥កញ្ចប់ថង់តូច នៅក្នុងប៉ាណូផ្សាយពាណិជ្ជកម្ម បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានយកមកសាកសួរនាំនៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវីច្បាប់៕

មតិយោបល់