មូលហេតុដ៏ចម្បងដែលចង្កឲ្យមានបញ្ហាឈឺធ្មេញ និងក្រមរខ្មៅៗនៅជាប់តាមជើងធ្មេញ គឺការទទួលទានអាហារដែលសម្បូរជាតិស្ករ ព្រមទាំងជាតិម្សៅច្រើនពេក។ ជាពិសេស ការមិនបានសម្អាតធ្មេញឲ្យបានទៀងទាត់ ធ្វើឲ្យបាក់តេរីកើនឡើងកាន់តែច្រើន ហើយផលិតទៅជាតិអាស៊ីត ដែលបណ្តោលឲ្យធ្មេញឆាប់ខូច។
ប៉ុន្តែមិនថ្វីនោះទេ បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា បញ្ហាឈឺធ្មេញ និងក្រមរខ្មៅៗ អាចកម្ចាត់បានទាំងអស់ ដោយគ្រាន់តែលោកអ្នកអនុវត្តតាម៤ជំហ៊ាននេះ។

១.ជៀសវាងជាតិស្ករ
ប្រសិនបើអ្នកអាចលះបង់អាហារដែលសម្បូរជាតិស្ករ រួមភេទភេសជ្ជៈ និងស្ករគ្រាប់ទៀតនោះ ធ្មេញរបស់អ្នកនឹងមានសុខភាពល្អ។ ព្រោះជាតិស្ករ ជាមេរោគនាំឲ្យធ្មេញលោកអ្នកឆាប់ខូច និងកាន់ស្នឹមពណ៌លឿង ឬខ្មៅៗ។
២.ឧស្សាហ៍ញ៉ាំអាហារដែលជំនួយដល់ធ្មេញ
ការទទួលទានប្រេងដូង និងផ្លែប័រ ជាប្រចាំ អាចជួយប្រយុទ្ធប្រឆាំងនឹងពពួកមេរោគដែលបង្កឲ្យមានបញ្ហាញឈឺធ្មេញ។
៣.ជៀសវាងអាហារដែលមានផ្ទុកអាស៊ីត Phytic
បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថា អាស៊ីត Phytic អាចបំផ្លាញ់ធ្មេញឲ្យឆាប់ខូច ហើយអ្នកនឹងត្រូវមានការឈឺចាប់។ អាស៊ីតមួយប្រភេទនេះ ត្រូវបានគេរកឃើញនៅគ្រាប់ផ្លែឈើមួយចំនួនដូចជា សណ្តែកដី គ្រាប់ស្វាយច័ន្ទី ពពួកសណ្តែក និងគ្រាប់ធញ្ញជាតិដ៏ទៀត។
៤.បង្កើតថ្នាំដុសធ្មេញធម្មជាតិ
អ្នកត្រូវលាយប្រេងដូងចំនួន២ស្លាបព្រាបាយ ជាមួយនិងសម្សៅសូដា៣ស្លាបព្រាកាហ្វេ ឲ្យក្លាយជាល្បាយតែមួយ។ បន្ទាប់មក ប្រើច្រាស់ដុសធ្មេញដុសសម្អាតឲ្យសព្វកន្លែង ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
សូមព្យាយាមអនុវត្តវិធីមួយនេះឲ្យបានទៀងទាត់ មួយថ្ងៃ២ដង អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វាក្នុងពេលឆាប់ៗ។
ចំណាំៈ ចំពោះអាហារនៅខាងលើទាំងប៉ុន្មាន មិនមែនមានន័យថា អ្នកត្រូវឈប់ទទួលទាននោះទេ ប៉ុន្តែត្រូវទទួលទានឲ្យមានដែនកំណត់ ហើយត្រូវសម្អាតធ្មេញឲ្យបានស្អាតពេលទទួលទានរួច៕
មតិយោបល់