ព័ត៌មានជាតិ

ដោយសារតែភាពក្រីក្រ និងមានជំងឺយុវជនម្នាក់ សម្រេចចិត្តផឹកថ្នាំពុល សម្លាប់ខ្លួន

ភ្នំពេញ:យុវជនវ័យក្មេងម្នាក់បានសម្រេចចិត្ត ផឹកថ្នាំពុលសម្លាប់ខ្លួនដោយសារតែមានជំងឺ និងតូចចិត្តនិងខ្លួនឯងដែលក្រីក្រ។ ហេតុការណ៍ផឹកថ្នាំពុលធ្វើ អត្តឃាតដោយផឹកថ្នាំពុល ម៉ាកហប់សាំង ខាងលើបានកើតឡើងកាលពីម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចលើទំនប់មេទឹក កោះខាងមុខ ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ទិត្យ គុន ហៅគ្រីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្តាល ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយសារកន្លងមកម្តាយជនរងគ្រោះ មានការខ្វះខាតជីវភាពក្នុងគ្រួសារ បានឲ្យជនរងគ្រោះឈ្មោះ ទិត្យ គុនទៅនៅជាមួយ ឈ្មោះ ហៃ វី និងប្រពន្ធឈ្មោះ យុង ឌៀប ដែលត្រូវជាម្តាយមីងជីទួតមួយ របស់ជនរងគ្រោះ តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន។

លុះនៅព្រឹកថ្ងៃកើតហេតុជនរង គ្រោះមិនស្រួលខ្លួន បានឲ្យម្តាយមីងឈ្មោះ យុង ឌៀប កោសខ្យល់ឲ្យ ហើយម្តាយមីង ក៍កោសខ្យល់ឲ្យ កោសបានតែបន្តិច ដោយមានការឈឺ ជនរងគ្រោះក៍ឈប់ឲ្យកោសខ្យល់ ហើយងើបដើរចេញទៅបាត់ ចំណែកម្តាយមីង ក៍ទៅព្រោះស្រូវក្រោយផ្ទះបាត់ដែរ។ រហូតដល់ម៉ោង០៧និង៣០នាទី ឈ្មោះ ឆន ឈៀន បានទៅប្រាប់ម្តាយ មីងជនរងគ្រោះឈ្មោះ យុងឌៀប ដែលកំពង់ព្រោះ ស្រូវថា៖ (អាគុន វាដួលសន្លប់នៅខាងកើតភូមិ) ឭដូច្នេះម្តាយមីងជនរងគ្រោះ ក៍ឡើងពីព្រោះស្រូវទៅរកមើលជនរងគ្រោះ។ នៅវេលាម៉ោង០៨និង១០នាទី លោក ហួត អាន អនុប្រធានភូមិស្វាយអំពារ បានទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍ ថាមានករណីក្មេងផឹកថ្នាំពុល។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញ សភាពជនរងគ្រោះមានភាពធ្ងន់ធ្ងរសមត្ថកិច្ច បានហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ពេលដឹកជនរងគ្រោះដល់ស្ពានលេខ១២ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយក៍ដឹកត្រឡប់យកមកផ្ទះវិញនៅវេលាម៉ោង០៩និង៣០នាទី។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានសហការ ជាមួយកម្លាំងជំនាញស្រុក និងអាជ្ញាធរមូលដ្ឋានធ្វើការ ពិនិត្យលើសាកសព ពិនិត្យឃើញថា នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើស ព្រហ្មទណ្ឌឡើយ។ នៅលើមាត់សាកសពឃើញមាន បែកពពុះមាត់និងមាន ខ្លិនថ្នាំពុល តាមច្រមុះរន្ធទាំង០២ មានសំបោហៀចេញ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ច សន្និដ្ឋានបានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសាផឹកថ្នាំ ពុលប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-17_17-19-50 photo_2016-05-17_17-19-51 (2) photo_2016-05-17_17-19-51

មតិយោបល់