ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះខ្សែភ្លើង និងបង្គោលខ្សែភ្លើង ផ្អើលក្រុងសៀមរាប

សៀមរាប:មានករណី ផ្ទុះចរន្តអគ្គីសនី បណ្តាលឲ្យមានអគ្គីភ័យឆាបឆេះខ្សែភ្លើង នឹងបង្គោលខ្សែភ្លើង នៅចំនុច ផ្លូវចូលសាលារៀនវត្តបូណ៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅវេលាម៉ោង៤:៣០នាទី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក បានទៅដល់កន្លែងកើតហេតុ នឹងរាយការណ៍បន្ត ជូននគរបាលការិយាល័យ បង្កាពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងធ្វើការការពារកន្លែងកើត បង្កាកុំឲ្យមានបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ រងគ្រោះថ្នាក់ នឹងធ្វើការសហការទប់ស្កាត់ជាបឋម។

ក្រោយពីមានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ និងបងប្អូនប្រជាពលរដ្ឋ យើងបានធ្វើការទប់ស្កាត់ មិនឲ្យឆេះរាលដាល ដល់លំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋឡើយ ដោយអណ្តាតភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៤និង៥៥នាទី និងមិនមានអ្នករងរបួស៕

photo_2016-05-17_17-58-15 photo_2016-05-17_17-58-16 photo_2016-05-17_17-58-17 (2) photo_2016-05-17_17-58-17

 

មតិយោបល់