(បន្ទាយមានជ័យ)៖ លោក រាជ បូរី តារាចម្រៀងក្នុងផលិតកម្មក្លាស៊ិចដែលមហាជនតែងទទួលស្គាល់នោះ ពេលនេះលោកបានស្លាប់បាត់បង់ជីវិតហើយក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនាក្រុងប៉ោយប៉ែត នៅម៉ោងប្រមាណ៩:៣០នាទីយប ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចមុខវត្តសុធីរ៉ាមស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបាននិយាយថាលោក រាជ បូរី រួមជាមួយមិត្តភក្តិបានរងគ្រោះថ្នាក់បន្ទាប់ពីចេញមកពីដើរលេងនៅប្រទេសថៃ។ហើយមកដល់ក្រុងប៉ោយប៉ែតក៏នាំគ្នាបើករថយន្តបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2AH- 7851សំដៅទៅភ្នំពេញតែមកដល់ចំនុចកើតហេតុបានឡើងជែងជាមួយរថយន្តក្រុងដឹកអ្នកដំណើរKSOមួយគ្រឿងពាក់ស្លាកលេខ…
មតិយោបល់