ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ ចោទប្រកាន់ជនជាតិអ៊ុយហ្គ័រម្នាក់ ចូលរួមបំផ្ទុះគ្រាប់បែកសម្លាប់កាលពីឆ្នាំមុន

ថៃ: ជនជាតិអ៊ុយហ្គ័រកាន់សាសនាមូស្លីមម្នាក់ ក្នុងចំណោមពីរនាក់ គឺជនជាតិភាគតិចមកពីប្រទេសចិន បានចោទប្រកាន់នៃការចូលរួមនៅក្នុងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន។

ការបំផ្ទុះនោះ បានសម្លាប់មនុស្ស២០នាក់ និងជាង១២០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី១៧ ខែសីហា នៅទីប្រជុំជន Erawan Shrine ក្នុងក្រុងបាងកក គ្រាដែលក្រុមភេវករបានគ្រវែងគ្រាប់បែកទៅកាន់អ្នកទេសចរជាច្រើននាក់។ អ្នកស្លាប់៥នាក់គឺមកពីប្រទេសចិន និងពីរទៀតមកពីហុងកុង។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវឡើយ។

ក្រុមអ្នកវិភាគអ្នកការទូត និងសូម្បីតែមន្ត្រីមួយចំនួនបានសង្ស័យថា ការវាយប្រហារនេះត្រូវបានគេភ្ជាប់ទៅនឹងអ្នកគាំទ្រជនជាតិភាគតិច Uighur ម៉ូស្លីមនៅភាគខាងលិចប្រទេសចិនបានខឹងសម្បានឹងការនិរទេសរបស់របបយោធាថៃ ដែលបានជម្លៀសជនជាតិអ៊ូហ្គ័រ ១០០នាក់ទៅប្រទេសចិន កាលពីខែមុន។

ប៉ុន្តែប៉ូលិសថៃបានសម្រេចដេញជនជាតិទាំងនោះថា ជា “ភេរវកម្ម” និងបាននិយាយថា ជនល្មើសជាសមាជិកនៃបណ្តាញមួយដែលជនជាតិអ៊ុយហ្គ័រ និងបានចាប់ផ្តើមវាយប្រហារនៅក្នុងការបង្រ្កាបនៅមានកំហឹងនៅថៃ ទៅលើតំបន់ពាណិជ្ជកម្មរបស់ខ្លួន។

នគរបាលបានចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ លោក Yusufu Mieraili និងលោក Adem Karadag ដែលអ្នកទាំងពីរគឺជាជនជាតិអ៊ូហ្គ័រ និងបានចេញដីកាចាប់ខ្លួនមនុស្ស ១៥នាក់ផ្សេងទៀត ក្នុងចំណោមប្រាំបីនាក់ដែលគេគិតថា ជាជនជាតិតួកគី៕

thai

មតិយោបល់