ព័ត៌មានជាតិ

Nokia លុបចោល​គម្រោង​បង្ហាញ Tablet ព្រោះ Windows 8

​ប្រហែលជា​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​លេច​ឮថា ក្រុមហ៊ុន Nokia បាន​បង្កើត​នូវ Tablet ចំនួន​ពីរ​ម៉ូ​ដែល ដោយឡែក​នៅពេលនេះ​វិញ ប្រភព​ដែល​ជិតស្និទ្ធ​នឹង​ក្រុមហ៊ុន Nokia បាន​និយាយថា Tablet របស់ Nokia ត្រូវបាន​ពន្យារពេល​។​
​ជន​អា​មិ​កម្នា​ក់បាន​ប្រាប់​ដល់​សារព័ត៌មាន​The Verge ថា ក្រុមហ៊ុន Nokia មាន Tablet មួយ​មាន​អេក្រង់​ទំហំ ១០​អ៊ីង ប្រើប្រាស់​នូ​វប្រ​ព័ន្ធដំណើ​រការ Windows RT ដែល​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែ​គម្រោង​នោះ​ត្រូវបាន​បោះបង់ចោល ព្រោះថា ក្រុមហ៊ុន Nokia បាន​លើក​ពេល​ក្នុង​ការបង្ហាញ​ដើម្បី​រង់ចាំ​វត្តមាន Windows 8 ដែលមាន​លក្ខណៈ​ពេល​លេញ​វិញ (Full Version)​។​
​ផ្ដោតលើ​ព័ត៌មាន​នេះ សបញ្ជាក់​ថា ក្រុមហ៊ុន Nokia ពិតជា​មាន Tablet មែន ប៉ុន្តែ​នៅពេលនេះ គម្រោង​នោះ​ត្រូវបាន​លុបចោល ព្រោះតែ Windows 8៕

nokia-rt-tablet-rearnokia-rt-tablet-frontpng

nokia-rt-tablet-ie

មតិយោបល់