ព័ត៌មានជាតិ

លោក ហ៊ូ វ៉ាន់នី ត្រូវមកកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោក សត ណាឌី

សៀមរាបៈ នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនដល់នាយនគរបាលជាតិជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក បណ្ឌិត ឃឹម បុ៑នសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមានការអញ្ជើញចូលរួមលោក ប្រធាន អនុប្រធាន នាយកដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីពាក់ពន្ធ័ជុំវិញខេត្ត និងមន្រ្តីនគរបាលជាច្រើនរូបសរុប ជាង ៤០០នាក់ បាលអញ្ជើញចូលរួមផងដែរ ។

ក្នុងអង្គពិធីនោះផងដែរ ត្រូវបានតែងតាំង លោកឧត្តមសេនីយ៍ត្រី ហូ៑ វ៉ាន់នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោក ឧត្តមសេនីយ៍ទោ សត ណាឌី ដែលអតីតស្នងការនគរបាលខេត្តសៀមរាប ត្រូវបានចូលនិវត្តនិ៍ផងនោះដែរ៕

មតិយោបល់