តាមរយៈគេហទំព័រ toxel ដែលបាចេញផ្សាយកាលពីថ្ងៃ ទី ១១ ខែ មករានេះ បានបង្ហាញរូបភាពក៏ដូចជាវីដេអូក្លិបមួយ ដែលប្រយុទ្ឋប្រឆាំងនឹងការជក់បារី នឹងសិល្បៈមនុស្សក្នុងការជក់បារី ។
ដើមចមដែលធ្វើឲ្យការផលិតនូវវីដេអូក្លិបនេះឡើង ក៏ដូចជារូបភាពនេះគឺជាគោលបំណងរបស់អ្នកស្រី Friek Janssens ចង់ឲ្យពិភពលោកគ្មានផ្សែងបារី ។ដោយអ្នកស្រីយកក្មេងៗជាច្រើនមកថត ដោយតុបតែងខ្លួនផ្សេងៗគ្នា ដោយឲ្យកាន់នូវផ្សែងធូប ហើយយកមកកែប្រែជាមួយនឹងកម្មវិធីរបស់កំព្យូទ័រ ឲ្យក្លាយទៅជាបារីទៅវិញ ។ម្យ៉ាវិញទៀតលោកស្រីក៏ចង់បង្ហាញតាមរយៈខ្សែវីដេអូក្លិបនេះ ចំពោះកាយវិការក៏ដូចជាសិល្បៈនៃកាជក់បារីរបស់មនុស្សផងដែរ ថាកាយវិកាមនុស្សពេលជក់បារីសម្តែងយ៉ាងដូចម្តេច? ដោយអ្នកខ្លះជក់យ៉ាងនេះ អ្នកខ្លះជក់យ៉ាងដូចនោះ ពិតជាប្លែកមែន សម្រាប់ព័ត៌មាននេះ។
ខ្សែវីដេអូក្លិបដែលពោរពេញទៅដោយគុណប្រយោជន៍ ចំពោះសង្គមយ៉ាងនេះ គេហទំព័រ ដំណឹង សូមចូលរួមគាំទ្រអស់ពីបេះដូង ៕


មតិយោបល់