ព័ត៌មានជាតិ

ចាក់គេ២កាំបិត រត់គេចខ្លួនបានកន្លះខែ ត្រូវដេកគុកដដែល

ឧត្តរមានជ័យ: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ នៅវេលាម៉ោង២២និង៣៥នាទី យប់នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានឃាត់ជនសង្ស័យម្នាក់ ប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ គេចខ្លួនបានកន្លះខែ។

នគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ យីម យាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងទីកន្លែងមិនពិតប្រាកដ ពីបទប្រើអំពើហិង្សាដោយចេតនា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបរិវេណក្រុមហ៊ុនរ៉ូយ៉ាល់ហៀលរីសត ដោយជនសង្ស័យបានយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ឈ្មោះ គុណ សារ៉ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនរ៉ូយ៉ាល់ហៀលរីសត ស្នាក់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវចំឆ្អឹងជំនីផ្នែកខាងឆ្វេង (ក្រោមក្លៀក) ចំនួន២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់។

នគរបាល បានបន្ដទៀតថា បន្ទាប់ជនសង្ស័យបង្ករបួសស្នាម ហើយគេចខ្លួនបានកន្លះខែ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនយកមកផ្ដន្ទាទោស។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

IMG_3021 IMG_3022 IMG_3024 IMG_3025 IMG_3027

មតិយោបល់