ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើង១ម៉ោង ក្នុងខណ្ឌមានជ័យ និងសែនសុខ

ភ្នំពេញ: អគ្គិសនីកម្ពុជា ចេញផ្សាយឲ្យដឹងនៅមុននេះប៉ុន្មាននាទីថា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងក្នុងទឹកដីខណ្ឌមានជ័យ និងខណ្ឌសែនសុខ រយ:ពេល១ម៉ោង ចាប់ពីម៉ោង៧៖២០នាទី ដល់ម៉ោង៨៖២០នាទី យប់ថ្ងៃទី១៧ ខែឧសភានេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលជើងហ្វុយស៊ីបតង់ស្យុងធម្យម។

អគ្គិសនីកម្ពុជា ចេញផ្សាយយ៉ាងដូច្នេះថា “នៅថ្ងៃទី17 ខែឧសភា ឆ្នាំ2016 អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នរយ:ពេល 1ម៉ោង ចាប់ពីម៉ោង 19:20 នាទី រហូតដល់ម៉ោង 20:20 នាទី នៅតំបន់មួយចំនួនដូចខាងក្រោម៖ (1)ចាប់ពីអនុស្ថានីយទី3 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដល់ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (2) ចាប់ពីគល់ស្ពានដែកចម្ការដូង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដល់មុខផ្សារស្ទឹងមានជ័យ(ចាស់) ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលជើងហ្វុយស៊ីបតង់ស្យុងមធ្យម(MV)នៅ P290”

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕

edc

មតិយោបល់