ព័ត៌មានជាតិ

នគរបាលទួលស្វាយព្រៃ ឃាត់ខ្លួនមុខសញ្ញាឆក់ យ៉ាងសកម្មម្នាក់ ពេលធ្វើសកម្មភាពជាក់ស្ដែង

 (ភ្នំពេញ)៖ ​កម្លាំងនគរបាល​ប៉ុស្ដិ៍ទួលស្វាយព្រៃ​១ ​ធ្វើការ​ឃាត់ខ្លួន​មុខ​សញ្ញា​ចោរ​ឆក់​យ៉ាង​សកម្ម​ម្នាក់​ នៅ​ចំណុច​ខាងមុខ​ផ្ទះលេខ​ ៣៤ ​ផ្លូវ​៣៣៨ ​សង្កាត់​ទួលស្វាយព្រៃទី​២​ ​ខណ្ឌចម្ការមន កាល​ពី​វេលា​ម៉ោង​ជាង​៥​ ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ ២០១៦​ ។ សេចក្ដីរាយការណ៍​ បាន​ឲ្យ​ដឹងថា​ ​ជនសង្ស័យ​មានឈ្មោះ ​សុខ ពៅ​ អាយុ​២៩​ ឆ្នាំ ​មាន​មុខ​របរ​មិន​ពិត​ប្រាកដ ​ស្នាក់នៅ​ផ្ទះលេខ២៩ ផ្លូវលេខ​៦៦​ ភូមិ៧ ​សង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក ​​ត្រូវ​បាន​ឃាត់ខ្លួន ​ក្រោយ​ពីជិះម៉ូតូ ​ហុងដារ​ ​និច ​ពណ៌ក្រហម​ លាយស ​គ្មាន​ស្លាក​លេខ​ សេរីឆ្នាំ ២០១៦​ មួយ​គ្រឿង ​ ដោយ​ម្នាក់​ឯងធ្វើសកម្មភាព​ ​ឆក់ទូរស័ព្ទម៉ាក​ iPhone 6 Plus​ ១គ្រឿង​ ពី​បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទលើ​រ៉ឺម៉ក។ បច្នុប្បន្ននេះ​ ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ទូលស្វាយព្រៃ ១​ នាំ​ខ្លួន​​មក​សាកសួរ​ ដើម្បី​ចាត់ការ​ទៅ​
12968780_1044044395655610_789237994_n12966201_1044044438988939_81553812_nតាមផ្លូវច្បាប់​ ​។​ចំណែកទូរស័ព្ទ​ត្រូវ​​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ជូន​ជន​រងគ្រោះ​វិញ​ផងដែរ​ ៕​​​​​​​​​

មតិយោបល់