ព័ត៌មានជាតិ

រដ្ឋាភិបាលសម្រេចកែសម្រួលរបៀបរបបការងារនឹងចាត់ចែងភារកិច្ចរបស់ថ្នាក់ដឹកនាំ

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន​ សែន ជា​ប្រមុខ ​​បានសម្រេច​កែប្រែ​សមាសភាព​រាជរដ្ឋាភិបាល​ប្រមាណ​២៦រូប ​ដោយ​ព្រះមហាក្សត្រ​បាន​លាយ​ព្រះហស្ត ​លេខា​ នា​ព្រឹក​ថ្ងៃទី​០៥ មេសា​ ឆ្នាំ​២០១៦ ​។​

រាជរដ្ឋាភិបាលកម្ពុជា ​​បានសម្រេច​កែសម្រួល​របៀបរបប​ការងារ​ នឹង​ចាត់ចែង​ភារកិច្ច​ជូន​ដល់​ឧបនាយក​រដ្ឋមន្ត្រី ​ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុក​បេសកកម្ម ​ពិសេស​ សំដៅ​ធានា​ការអនុវត្ត​ច្បាប់​ នឹង​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ​ឱ្យ​កាន់តែ​រលូន​នឹង​មាន​ប្រសិទ្ធភាព​។ 

ក្នុង​នោះ​មាន​ ឧ​ប​នាយ​ក​​រដ្ឋមន្ត្រី​២​រូប ​នឹង​ទេសរដ្ឋមន្ត្រី​៥​រូប​ រួមមាន​ ថ្នាក់​ឧប​ មាន​លោក​ ហោ ណាំហុង ​លោក​ ប៊ិន ឈិន ។​​ទេសរដ្ឋមន្ត្រី​ មាន​លោក​ សេរី កុសល​ លោក​ លី ធុជ ​លោក ​ជិន ប៊ុន​សាន ​លោក​ មិន ឃិន​ លោក​ អ៊ឹម សួស្តី ។                                                 
លោក ហោ​ ណាំហុង​ ទទួល​ភារកិច្ច​អំពី​ក្របខ័ណ្ឌ​ក្រៅ​ប្រទេស​នឹ ង​ការងារ​ពិសេស​ផ្សេងទៀត​តាម​ការ​ប្រគល់​របស់​ នា​យក​រដ្ឋមន្ត្រី​។​លោក ​ប៊ិន ឈិន ​ទទួលបន្ទុក​ប្រចាំការ​ដោះស្រាយ​ជំនួស​នាយក​រដ្ឋមន្ត្រី​ទទួល​សិទ្ធ​ពី​នាយករដ្ឋមន្ត្រី​ក្នុង​ការ​ពិនិត្យ ​នឹង​សម្រេច​លើ​ច្រក​ចេញ​ចូល​តែមួយ​ នឹង​លើ​ការ​ងារ​ផ្សេងៗ​ទៀត​ ដោយ​សុំ​ការណែនាំ​ឫ​ការសម្រេច​ពី​នាយករដ្ឋមន្ត្រី​។​ លោក​ សេរី​ កុសល ​គ្រប់គ្រង​មើល​លើ​សកម្មភាព​កម្ចាត់​មីន​ នឹង​សង្គ្រោះ​​។​លោក​ លី ធុជ មើល​លើ​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​។ លោក ​ជិន ប៊ុន​សាន ទទួល​លើ​ការងារ​ដោះស្រាយ​ទំនាស់​​ដីធ្លី​។ លោក​ មិន ឃិន ទទួល​លើ​ការងារ​បុណ្យជាតិ​ នឹង​អន្តរជាតិ​នឹង​ជួយ​នាយករដ្ឋមន្ត្រី​អំពី​ការងា​រ​វិប្បធម៌​។​លោក​ អ៊ឹម សួស្តី​ទទួលបន្ទុក​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ។ សេចក្តី​សម្រេច​នេះ ​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​០៥ មេសា​ឆ្នាំ​២០១៦ ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៕

   
    
    
 

មតិយោបល់