ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ សង្ស័យតូចចិត្តដែលគេសង្ស័យថាខ្លួនជាអ្នកលួចលុយ បែរជាធ្វើអត្តឃាតចងកស្លាប់ទាំងនៅក្មេង!

កំពង់ស្ពឺៈ លោកអធិការនគរបាលស្រុកគងពិសី បានប្រាប់Post Newsថា មានករណីអត្តឃាតមួយបានកើតឡើង ដោយក្មេងស្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សាកសពជនរងគ្រោះខាងលើមានឈ្មោះ ទឹម សុនិតា ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ដោយបានយកខ្សែអង្រឹង នឹងកៅអីជ័រ ជាន់ឡើងចងក ភ្ជាប់ទៅនឹងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែ១០ព្រឹក ជនរងគ្រោះបាននាំប្អូនជិះកង់ដើរលេងក្នុងភូមិ ហើយក៏ត្រឡប់មកផ្ទះវិញ មកដល់ផ្ទះជីដូនឈ្មោះ សួង កាន មួយសន្ទុះស្រាប់តែមានឈ្មោះប្រាក់ សម្ភស្ស ភេទស្រី អាយុ៤០ឆ្នាំ មកសួរជនរងគ្រោះថា បាត់លុយចំនួន១០ម៉ឺនរៀល ជនរងគ្រោះឆ្លើយថាអត់ដឹងទេ ហើយឈ្មោះ ប្រាក់ សម្ភស្ស បានឆែកលើខ្លួនជនរងគ្រោះតែមិនឃើញ រួចហើយក៏ត្រឡប់ទៅវិញ។ ក្រោយមកជីដូនឈ្មោះ សួង កាន បានប្រើជនរងគ្រោះឲ្យទៅដាំបាយនៅផ្ទះរបស់ជនរងគ្រោះ ព្រោះម្តាយជិតចេញពីធ្វើការ។ ជនរងគ្រោះបានដើរទៅឡើងលើផ្ទះបាត់ទៅ។ ពេលចៅឡើងលើផ្ទះយូពេក មិនឃើញចុះមកវិញ ជីដូនក៏ឡើងតាមទៅមើលស្រាប់តែឃើញចៅរបស់គាត់ចងកស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្ត បងប្អូនបានហៅរថយន្តពេទ្យមណ្ឌលសុខភាពវាល ពេលពេទ្យមកដល់បានពិនិត្យមើលថា ជនរងគ្រោះបានស្លាប់ហើយ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់