ភ្នំពេញៈ បុរសម្នាក់ បើករថយន្តអិចស្កាឡែត ឆ្លងផ្លូវមិនប្រុងប្រយ័ត្នក្នុងល្បឿនលឿនបុកបុរសម្នាក់ ជិះម៉ូតូម៉ាកនិច បណ្តាលឲ្យបាក់ភ្លៅនិងបាក់កស្លាប់ភ្លាមនៅកន្លែងកើតហេតុហើយរថយន្តព្យាយាមបើករត់គេចឡើងទៅត្រីយខាងកើត តែទៅមុខលែងរួចត្រូវបានបើកទ្វារត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តទុកចតចោលនៅមុខវិទ្យាល័យជ្រោយចង្វារ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកនិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GC-6906 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកអិចស្កាឡែត ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2C-1669 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូង បម្រុងបត់ទៅកើតក្នុងល្បឿនលឿនដូចគ្នាក៏បានបុកពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូម៉ាកនិចស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ រីឯរថយន្តបង្កឃើញដូចច្នេះក៏បន្តបើករត់គេចខ្លួនឡើងស្ពានជ្រោយចង្វារ បន្តដំណើរទៅមុខលែងរួច ក៏ឈប់មុខវិទ្យាល័យជ្រោយចង្វារហើយបើកទ្វារត់គេចខ្លួនបាត់ស្រមោលឈឹង នៅបន្សល់ទុកតែរថយន្តផ្លុងចោល ។
ក្រោយពេលកើតហេតុសាច់ញាតិរបស់សពក៏បានមកដល់កន្លែងកើតហេតុ ហើយសម្ថកិច្ចជំនាញក៏ប្រគល់សាកសពឲ្យទៅសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់ ៕
https://youtu.be/voSTej1RQ_Y
មតិយោបល់