ព័ត៌មានជាតិ

អាណិតណាស់! ក្មេងប្រុសម្នាក់ ដើរឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

សៀមរាប: លោកអធិការស្រុកជីក្រែង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរថយន្តមិនចាំម៉ាក បានបុកក្មេងប្រុសម្នាក់កំពុងឆ្លងថ្នល់ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកអធិការបានបន្តថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ ឆាន គឹមហាន អាយុ៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតខាងលើ បានបុកក្មេងប្រុសដែលកំពុងឆ្លងថ្នល់ពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង។ ចំណែកថយន្តបើកពីលិចទៅកើត បើកគេចបាត់រហូតដល់ពេលនេះរកមិនឃើញ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់