ព័ត៌មានជាតិ

រថយន្ដ FUSO បុករថយន្តម៉ាកគារងការខូចខាត សងសំណង២០០ដុល្លារបញ្ចប់រឿង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង២រសៀលថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៥៩៨កែងផ្លូវបេតុង ចំណុចស្តុបខាំកូស៊ីធីសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាក FUSO ពណ៌ស អត់ពាក់ស្លាកលេខ បើកដោយយុវជនម្នាក់។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកគា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K 3022 បើកដោយបុរសវ័យកណ្តាលម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកគា បើដោយបុរសវ័យកណ្តាលម្នាក់ តាមបណ្តោយផ្លូវបេតុចេញពីខាំកូស៊ីធី ទិសដៅពីជើងទៅត្បូង មកដល់ស្តុបមានភ្លើងខៀវ ក៏បានបន្តដំណើរធម្មតា ស្រាប់តែមានរថយន្ត FUSO ធ្វើដំណើរពីកើតទៅលិច តាមផ្លូវ៥៩៨ មកបុកប៉ះរថយន្តម៉ាកគាផ្នែកខាងមុខ រងការខូចខាត។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តម៉ាក FUSO បានសម្របសម្រួលចេញថ្លៃជួសជុល ទៅឲ្យភាគីរថយន្តម៉ាកគាចំនួន២០០ដុល្លារបញ្ចប់រឿង៕

មតិយោបល់