កណ្តាលៈ ភ្នាក់ងារPost News បានរាយលារណ៍មកថា មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកកង់
បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិ ព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល។
សមត្ថកិច្ចឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ម៉ង់ ចំរើន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិព្រែក
យាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញជនរងគ្រោះជិះកង់ឆ្លងថ្នល់ពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកបរពីត្បូងទៅជើង ហើយបានមកបុកកង់ដែលឆ្លងកាត់ផ្លូវខាងលើ បណ្ដាលឲ្យអ្នកជិះកង់ ស្លាប់នៅកន្លែងកើតហេតុ។ រថយន្តបានបន្តល្បឿនរត់គេចបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់