Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿងពន...

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ចុងភៅនៅកាស៉ីណូថាយថិនម្នាក់ និងភាគីម្ខាងទៀតរបួសធ្ងន់!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចតាចរណ៍មួយបានកើតឡើងរវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលមនុស្ស៣នាក់ ស្លាប់និងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៥នាទី យប់ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិបាវិតកណ្ដាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង។

ដំបូងឡើយគេឃើញ ម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ 70L94679 បើកបរដោយឈ្មោះ វិន ចិន្ដា ហៅក្រួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅនៅកាស៉ីណូថាយថិន មានទីលំនៅ ភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកនឹងម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ប្រផេស គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ កង សុខជា ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង រួមដំណើរជាមួយឈ្មោះ ម៉ី សារ៉ា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ខេត្តស្វាយរៀង បណ្តាលឲ្យភាគីម៉ូតូវ៉េវជាចុងភៅ ស្លាប់ និងភាគីម្ខាងទៀត២នាក់ទៀតរងរបួស ត្រូវបានក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចយើងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកបណ្ដោះ អាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕