ព័ត៌មានជាតិ

ឆ្លងចរន្តខ្សែភ្លើង ឆេះរថយន្តអស់មួយគ្រឿង ផ្អើលទាំងយប់!

តាកែវ: លោកអធិការស្រុកគិរីវង់ បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆេះរថយន្តសាំមយុង មួយគ្រឿងអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៣នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិកំពុង ឃុំព្រះជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកបានបន្តថា រថយន្តពាក់ស្លាកលេខ ភ្នំពេញ2AD-7745ជាកម្មសិទ្ធរបស់ឈ្មោះ ឈុន ឃាង ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុដែលបណ្តាលឲ្យឆេះ ដោយសារឆ្លងចរន្តខ្សែភ្លើង មិនបណ្តាលឲ្យខូចខាតអ្វីផ្សេងទេ។ ក្នុងនោះរថយន្តពន្តត់អគ្គិភ័យរបស់ អធិការដ្នានបានជួយបាញ់ពន្លត់ប្រើប្រាស់ទឹកអស់១រថយន្ត និងបំពុងអគ្គិភ័យអស់៤បំពុង៕

មតិយោបល់