ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាល: ភ្នាក់ងារPost News បានរាយកាណ៍មកថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣នាទី រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើស្ពានព្រែកឃ្លោក ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឆងថា ជនសង្ស័យ២នាក់ ទី១មានឈ្មោះ វណ្ណ សិត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ លេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល និងទី២ឈ្មោះ អ៊ិន អាត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ លេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿង
ញៀន ប្រភេទម៉ាទឹកកក១ កញ្ចប់តូច, ម៉ូតូ១ គ្រឿង ម៉ាកនិច ពណ៌ ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BO-0382 ។

ប្រភពដដែលបន្តថា មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា បានចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចលើស្ពានព្រែកឃ្លោក បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀន ម៉ាទឹកកក១កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលត្រើយស្លា។

នៅចំពោះមុខសម្ថកិច្ច ឈ្មោះ អ៊ិន អាត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំវត្ត ពោធិអណ្តែក ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ក្នុង ១កញ្ចប់ តម្លៃ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ ។

បន្ទាប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បញ្ជូនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់