ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា បន្ទាប់ពីមានភ្លៀងមួយមេធំនៅយប់មិញនេះ ធ្វើឲ្យមានទឹកជន់លិចក្នុងផ្ទះ ហើយបុរសម្នាក់ រួមជាមួយប្រពន្ធ បានយកម៉ូទ័រដោតភ្លើងដើម្បីបូមទឹកចេញពីក្នុងផ្ទះ ក៏បណ្ដាលឲ្យឆក់ស្លាប់ទាំង២នាក់ភ្លាមៗតែម្ដង ដោយបន្សល់ទុកកូន៥នាក់ ឲ្យនៅកំព្រា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ តាមបណ្ដាយផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ អៀ ហាក់ អាយុ៥៦ឆ្នាំ មុខរបរអ្នកដឹកដី
និងប្រពន្ធឈ្មោះ ពឹង ស្រ៊ុន អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង២ស្នាក់នៅភូមិកើតហេតុខាងលើ។ មានកូនចំនួន៥នាក់ប្រុស៤នាក់ស្រីម្នាក់។
ប្រភព័ត៌មានពីប្អូនប្រុសឈ្មោះឆុន វ៉ាន់អាយុ១៩ឆ្នាំ មុនរបរកម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់ក្បែរផ្ទះកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្អូននិងអ្នកផ្សេងទៀតបានដើរមកមើលឃើញជនរងគ្រោះពីនាក់ប្តីប្រពន្ធអណ្តែតទឹកនៅក្នុងផ្ទះរបស់គាត់ដោយមានម៉ូទ័រនៅក្បែរផងឃើញដូច្នេះប្អូនមិនហ៊ានចុះទៅស្រង់ភ្លាមទេក៏នាំគ្នាបិតភ្លើងហើយចាប់ឆ្កែបោះចូលទៅឃើញមិនឆក់ឆ្កែ ទើបពួកប្អូនចុះទៅស្រង់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីឲ្យអស់ចិត្ត ព្រោះក្នុងចិត្តប្អូនគិតថាគាត់ប្រហែលជាស្លាប់ហើយពេលទៅដល់មន្ទីរទើបដឹងគាត់ពិតជាស្លាប់មែន។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសព ហើយរកឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនីប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
https://youtu.be/Pvl344s3Xyk
មតិយោបល់