ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស២នាក់ក្នុងនោះមានម្នាក់ជាជនពិការ ពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

កំពត: ជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ជាជនពិការ ត្រូវបានកម្លាំងនគរបាលខេត្តកំពត ធ្វើការចាប់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញថា ជនសង្ស័យទាំងនេះមានការពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងឡើយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សាយ សេង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់តូច ។ លុះដល់ម៉ោង៦ល្ងាចនាទី សមត្ថកិច្ចបានបន្តបង្ក្រាបបានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយករណីបន្ថែមទៀត នៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ និង ភេទប្រុស អាយុ៤៩ឆ្នាំ ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ ធំ១ និងតូច២។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់