ព្រះសីហនុៈ ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ដោយមានការដឹកនាំ បញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី មានប្រជាពលរដ្ឋប្តឹងរាយការណ៍ តាមរយៈទូរស័ព្ទហតឡាញ របស់ស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុថា នៅចំណុចម្តុំមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនមួយក្រុម មានគ្នាប្រហែល ០៤នាក់ បានប្រតាយប្រតប់ជាមួយជនជាតិចិនម្នាក់ ភេទប្រុស និងបម្រុងចាប់ជនជាតិចិន នោះចូលរថយន្ត បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ ហើយបានសហការ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលសង្កាត់លេខ៤ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់ ជាជនជាតិចិន (ប្រុស៣នាក់, ស្រី១នាក់) មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។
ជនរងគ្រោះឈ្មោះ ZHANG GUO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ GAO PAN ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន(មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ZHANG JIN WEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបររកស៊ី(ម្ចាស់ភាគហ៊ុនសណ្ឋាគារហ៊ូវី) លិខិតឆ្លងដែន (មិននៅជាប់ខ្លួន)ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ LIU SHUIA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ វិមានខ្សាច់ស លិខិតឆ្លងដែន(មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ JIANG LIE QIANG ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តអោយថៅកែកាស៊ីណូ លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈវត្ថុតាងចាប់យកបាន៖ រថយន្ត១គ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106 ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់