បាត់ដំបងៈ លោក វរសេនីយ៍ត្រី ប៉ាង ហៀង អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងប្រាប់ Post Newsថា មានករណីបុរសជនជាតិអ៊ីតាលីម្នាក់ ដោយសារតែមានជំងឺរ៉ាំរ៉ៃ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សាកសពជនបរទេសដែលស្លាប់ខាងលើនេះ មានឈ្មោះ Dianco Agostino ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាអ៊ីតាលី កាន់លិខិតឆ្លងដែនលេខ YAO១៧១៣៣០ បានស្លាប់ដោយជំងឺរ៉ាំរ៉ៃ នៅមន្ទីរពេទ្យបងែ្អកខេត្តបាត់ដំបង បន្ទាប់ពីបានមកសម្រាក អស់រយៈពេល១សប្តាហ៍កន្លងមក។
បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសមត្ថកិច្ចតម្កល់ទុកនៅមន្ទីរពេទ្យ រង់ចាំការសម្រេចពីស្ថានទូត ពីព្រោះសពនេះពុំមានបងប្អូន ឬមិត្តភក្តិនោះទេ៕
មតិយោបល់