ព័ត៌មានជាតិ

ស្រវឹងជិះម៉ូតូចុះចំណោទរអិលគ្រួស ដួលរបួសធ្ងន់ដោយខ្លួនឯង

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលបុរសម្នាក់ស្រវឹងជិះម៉ូតូលឿនចុះចំណោទរអិលគ្រួសក្រាលផ្លូវ ដួលដោយខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ម៉ូតូដែលជនរងគ្រោះជិះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ វន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអន្លង់វ៉ាក ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង រងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម ចុះអន្តរាគមន៍ទាន់ពេលវេលា និងជួយសង្គ្រោះជនរងគ្រោះដឹកជនរងគ្រោះតាមរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកកោះកុង បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕

មតិយោបល់