ព័ត៌មានជាតិ

ក្រុមចោរអស់លក្ខណ៍ ធ្វើសកម្មភាពឆក់កាបូប មិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ កម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយ ជិះធ្វើសកម្មភាព ពាក់ពន្ធ័បទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅមិនបានសម្រេច) នៅចំណុចមុខមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលACE ផ្លូវកម្ពុជាក្រោម ក្រុម៣៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ យើន សុបញ្ញា ហៅ ញ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២-ឈ្មោះ អៀង សុវណ្ណឌី ភេទ ប្រុស អាយុ ២០ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥៤អា ផ្លូវលំ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សខៀវ ឆ្នាំផលិត ២០២០ លេខតួ លេខម៉ាស៊ីន AE ៥២៣៥០៩៥៨ ពាក់ផ្លាកលេខ ភ្នំពេញ ១HY ២៨២៥។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់