ព័ត៌មានជាតិ

Update៖ស្ត្រីដៃរហ័សខាងលួចកាបូបលុយម្នាក់ ត្រូវបាននារីរងគ្រោះនិងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីជាជនសង្ស័យ លួចកាបូបលុយពីជនរងគ្រោះហើយ ត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋចាប់វាយ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីសាកសួរបន្ត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារព្រៃទា ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះស៊ីម ស្រីល័ក្ខ អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកនារីជាជនសង្ស័យមានឈ្មោះ ប៊ុត ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពត។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងទៅទិញអីវ៉ាន់នៅខាងមុខផ្សាព្រៃទា ស្រាប់តែជនសង្ស័យដើរមកកៀរជនរងគ្រោះម្តងហើយម្តងទៀត ពេលនោះជនរងគ្រោះក៏មើលមុខរួចក៏ដើរចេញហើយក៏មើលមកកាបូបស្ពាយរបស់ខ្លួនឃើញចំហររ៉ូត រួចបាត់កាបូបលុយតូចក្នុងកាបូបលុយនោះ មានលុយចំនួន១៨០ដុល្លារ។ ពេលនោះជនរងគ្រោះបានដើរទៅរកជនសង្ស័យ ឃើញហើយក៏ធ្វើការសួរនាំ តែជនសង្ស័យបានឆ្លើយសារភាព ទើបជនរងគ្រោះនិងប្តី ចាប់ប្រគល់ឲ្យសមត្ថកិច្ចចោមចៅតែម្តង។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចចោមចៅឃាត់ខ្លួនសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

https://youtu.be/lSJXvfc5fCA

មតិយោបល់