Post News Media ព័ត៌មានជាតិ សមត្ថកិច្ច​ប្...

សមត្ថកិច្ច​ប្រទះ​ឃើញ​កាំភ្លើង​ម៉ាក​LOCK​ 19Gen4.​ AUSTRIA.​ 9×19​ ជា​កាំ ​ភ្លើង​បាញ់​គ្រាប់កង់ ​(​មូល​តូចៗ​)​ ក្នុង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​កាំភ្លើង​ម៉ាក ​LOCK​ 19Gen4.​ AUSTRIA.​ 9×19​ ជា​កាំ​ភ្លើង​បាញ់​គ្រាប់កង់​(​មូល​តូចៗ​)​ មាន​ចំនួន​០៨​គ្រាប់​ ដែល​ក្រុម​ជនសង្ស័យ​យក​មក​ទុក​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ កាលពី​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១​និង​៤៥​នាទី​ រំលង​អ​ធ្រា​ត្រ​។​

​លោក​អធិការ​បន្ត​ថា​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មានរឿង​ហេតុ​បែក​កញ្ចក់​ផ្នែក​ខាងក្រោយ​ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២P-៤៧៩៤​ ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ​លេខ​២២៤​ ផ្លូវ​២០០​ ភូមិ​៧​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​។​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​អធិការ​បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​បឹង​រាំង​ ចុះ​ដល់​ចំណុច​កើតហេតុ​ខាងលើ​សាកសួរ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​។​

​ឆ្លង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ គួ​ង​ ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​កូន​របស់​ម្ចាស់​ឡាន​(​ខូចខាត​)​នោះ​បានឲ្យ​ដឹង​ថា​គាត់​បានឮ​សំលេង​ប្រាវ​ក៏​បាន​ចេញ​មក​មើលឃើញ​កញ្ចក់​ឡាន​បែក​ ហើយ​​បាន​ចូល​ផ្ទះ​វិញ​ យក​សោឡាន​បើកទ្វារ​ពិនិត្យ​មើលឃើញ​កូន​កាបូបស្ពាយ​តូច​មួយ​ ពណ៌​​ទឹកប៊ិច​លាយ​ខ្មៅ​ នៅ​ក្នុង​ឡាន​ពេល​នោះ​សង្ស័យ​បាន​លើក​ស្ទាប​មើល​ហើយ​ក៏​កាន់​ដើរទៅ​ជួប​
​សន្តិសុខ​ ដែល​យាម​មុខ​សណ្ឋាគារ​ឡាក់​ សារី​វើ​ល​ ដើម្បី​ឲ្យ​ជួយ​មើល​ សន្តិសុខ​នោះ​បាន​រូត​​កាបូប​មើលឃើញ​ មាន​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​LOCK​ 19Gen4.​ AUSTRIA.​ 9×19​ ជា​កាំ​​ភ្លើង​បាញ់​គ្រាប់កង់​(​មូល​តូចៗ​)​ មាន​ចំនួន​០៨​គ្រាប់​នៅ​ក្នុង​បង់​និង​នៅ​ក្នុង​ថង់​ផ្លាស​ស្ទិ​ក​ចំនួន​០៩​គ្រាប់​ទៀត​សន្តិសុខ​នោះ​បាន​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​យើង​។​

​ឆ្លង​តាម​ការ​បំភ្លឺ​របស់​អ៊ុត​ សោភ័ណ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​សន្តិសុខ​យាម​មុខ​សណ្ឋាគារ​បាន​​រៀបរាប​ល​ថា​នៅ​វេលា​ម៉ោង​០១​នឹង​៣០​នាទី​ បានឃើញ​ម៉ូតូ​ចំនួន​២​គ្រឿង​ ជិះ​មក​ពី​ទិស​ខាងកើត​​តាម​បណ្តា​យ​ផ្លូវ​២០០​ និង​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ណាយ​ហ័ត​ ពណ៌​ខ្មៅ​ស្លៀកពាក់​ ឯកសណ្ឋាន​ជា​​អាវុធហត្ថ​ ជិះ​ដេញ​ពីក្រោយ​មក​ដល់​ចំណុច​ខាងលើ​ឮ​សូរ​ប្រាវ​ ហើយ​ម៉ូតូ​នោះ​ក៏​ជិះ​ហួស​ទៅ​ទិស​​ខាងលិច​ឆ្ពោះទៅ​ផ្លូវ​មុន្នី​វង្ស​បាត់​អស់​ទៅ​។​ ​បច្ចុប្បន្ន​អាវុធ​ខ្លី​ប៉ុស្តិ៍​បឹង​រាំង​បាន​ទទួលយក​មក​រក្សា​ទុក​បណ្តោះអាសន្ន​ ចំពោះ​មុខ​សុំ​គោលការណ៍​ស្រាវជ្រាវ​បន្ត​ ៕