ព័ត៌មានជាតិ

អ្នកចាក់អង្រែក្រោម តាខ្មៅ និងសង្កាត់វឌ្ឍនភាព នឹងមានភ្លើងប្រើវិញឆាប់ៗ

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង៧និង១១នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី7 (GS7-F12) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជា៖
១.ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២.ផ្លូវមាត់ទន្លេបាសាក់ សង្កាត់វឌ្ឍនភាព
៣.ផ្លូវជាតិលេខ១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

មតិយោបល់