ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចបុរីថៃឈុនគ្រី ផ្លូវលំ ស្ថិតភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីទម្លាយឯកសារការសម្ងាត់របស់ក្រុមហ៊ុន និងប្រើប្រាស់អ៊ីមែលរបស់ក្រុមហ៊ុនដើម្បីគេងបំបាត់ផលប្រយោជន៍ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
ជនសង្ស័យឈ្មោះ CHEN CHEN អាយុ ៣២ ឆ្នាំ ជនជាតិ ចិន។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់