ព័ត៌មានជាតិ

ជិះម៉ូតូអត់ស្លាកលេខ ត្រូវបុរស២នាក់ ម្នាក់ពាក់អាវមានឡូហ្គោ Police វាយនឹងវិទ្យុទាក់ទងបែកក្បាល ផ្អើលទាំងយប់!

ភ្នំពេញ: យុវជនម្នាក់របួសបែកក្បាល បន្ទាប់ពីត្រូវបានបុរស២នាក់ ពាក់អាវដែលមានឡូហ្គោ Police ស្ទាក់ម៉ូតូ ចាប់ក្រៀក រួចដកវិទ្យុទាក់ទងវាយទៅលើក្បាលបណ្តាលឲ្យបែកតែម្តង បន្ទាប់ពីបុរស២នាក់សង្ស័យទៅលើភាគីខាងបែកក្បាល ដោយសារតែឃើញជិះម៉ូតូគ្មានស្លាកលេខ។

ហេតុការណ៍នេះបានកាលពីវេលាម៉ោង ១និង៤០នាទីយប់ឈានចូលថ្ងៃទី១ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅខាងលិចផ្សារទំនើបស៊ីធីម៉ល តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាសន្តិសុខព្យាយាមនៅម្តុំកន្លែងកើតហេតុខាងលើ បានឃើញហេតុការណ៍បានឲ្យដឹងថា មុខពេលកើតហេតុគេបានឃើញ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក WAVE RS ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ បានជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចមកកើត ស្រាប់តែមកចំណុចខាងលើ ក៏មានបុរសពីរនាក់ ម្នាក់ពាក់ឯកសណ្ឋានម្នាក់ និងម្នាក់ទៀតគ្មានឯកសណ្ឋាន បានជិះមកពីក្រោយ មកកាក់ម៉ូតូរបស់យុវជនម្នាក់កំពុងដែលកំពុងជិះគ្មានស្លាកលេខ នោះក៏ជ្រុលបុកប៉ះម៉ូតូអ្នកកាក់ធ្វើឲ្យបុរសដែលពាក់អាវមានឡូហ្គោPolice នោះរត់ទៅចាប់កអាវ និងក្រៀកយុវជននោះជាប់ រួចក៏ដកយកវិទ្យុទាក់ទង(ID) របស់គេ វាយមកលើក្បាលយុវជនដែលជិះម៉ូតូគ្មានស្លាកលេខ នោះ រហូតបែកក្បាល ហូរឈាមតែម្តង ។

ទោះជាយ៉ាងណា បុរស២នាក់ ដែលជិះម៉ូតូដេញតាមម៉ូតូយុវជនដែលគ្មានស្លាកលេខនោះ ពួកគាត់បាននិយាយថា ពួកគាត់ជាមន្រ្តីសមត្ថកិច្ចនៅផ្នែកពន្លត់អគ្គិភ័យ ។ ចំណែកមុនពេលកើតហេតុ គឺពួកគាត់បានជិះម៉ូតូតាមផ្លូវស្រាប់តែ ឃើញយុវជនម្នាក់ ដែលជិះម៉ូតូគ្មានស្លាកលេខ និងយុវជន២នាក់ទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ជិះទន្ទឹមគ្នា ដោយពួកគាត់ឃើញគួរឲ្យសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយ ដើម្បីសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ហើយពួកគាត់ដែលអះអាងជាសមត្ថកិច្ចពន្លត់អគ្គិភ័យនោះក៏ដេញតាមកាក់ម៉ូតូដែលសង្ស័យនោះជាប់ រហូតមកដល់ចំណុចក្បែរផ្សារទំនើប ស៊ីធីម៉ល ពួកគាត់ក៏ជិះម៉ូតូទៅកាក់ពីមុខម៉ូតូរបស់គេជាប់ ហើយពេលនោះយុវជនដែលជិះម៉ូតូដែលគ្មានស្លាកលេខនោះព្យាយាមជិះម៉ូតូគេច ទើបបុរសដែលគ្មានឯកសណ្ឋាន បានលោតទៅចាប់ក្រៀកកអាវ យុវជនម្នាក់នោះជាប់ មិនឲ្យទៅណានោះទេ ។

បុរសដែលពាក់អាវមានឡូហ្គោជាប់អាវ Police នោះបាននិយាយបន្ថែមទៀតថា ពេលនោះយុវជនដែលគេមានការសង្ស័យនោះព្យាយាមប្រទាញប្រទង់ ទើបបុរសដែលពាក់អាវមានឡូហ្គោជាប់អាវ Police នោះ ក្រៀកក យុវជននោះជាប់ ហើយគេក៏ដកយក វិទ្យុទាក់ទង (ID) វាយក្បាលយុវជនដែលជិះម៉ូតូគ្មានស្លាកលេខ ដោយគាត់បញ្ជាក់ថា គាត់ការពារខ្លួនខ្លាចជនសង្ស័យនោះមានអាវុធជាប់ខ្លួន ។

ទាក់ទិន្ននឹងនេះរឿងរ៉ាវនេះ យុវជនដែលជិះម៉ូតូគ្មានស្លាកលេខ នោះ ក៏ប្រាប់ដែលថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងដែលគ្មានស្លាកលេខ ចេញពីក្លឹបមួយជាមួយមិត្តភក្តិ២នាក់ទៀត ដែលជិះម៉ូតូហុងដាឌ្រីមសេ១២៥ មួយទៀត ដោយពេលនោះពួកគេបានបបួលគ្នាចង់ចូលមកកម្សាន្តបន្តទៀត នៅក្លឹបមួយទៀត នៅម្តុំកន្លែងកើតហេតុ ក៏ជិះតាមផ្លូវ ខណ:នោះក៏មានបុរស២នាក់បានជិះម៉ូតូតាមគេពីក្រោយ ហើយជិះម៉ូតូមកកាក់ម៉ូតូរបស់ ដោយភ័យពេកគេក៏ជិះប៉ះជាមួយម៉ូតូនោះបណ្តាលឲ្យដួល ដោយគេបានបញ្ជាក់ថា រូបគេមិនដឹងថាពួកគាត់ជាសមត្ថកិច្ចឡើយ ដោយគេស្មានថាមានគេដេញវាយ ទើបគេភ័យបែបនេះ។

យុវជនម្នាក់ដែលជិះម៉ូតូដែលគ្មានស្លាកលេខនោះ បាននិយាយបន្ថែមទៀតថា ក្រោយពេលដែលបុរស២នាក់នោះ ជិះម៉ូតូមកកាក់ម៉ូតូគេរួចហើយ គេមិនបានសួរនាំអ្វីផង ក៏បុរសដែលពាក់អាវមានឡូហ្គោជាប់អាវ Police នោះរត់មកចាប់ក្រៀកចាប់ករូបគេជាប់ ដោយគេព្យាយាមរើ ក៏បុរសនោះដក វិទ្យុទាក់ទង ( ID ) វាយក្បាល រូបគេ រហូតបែកក្បាល ហូរឈាមតែម្តង។

ក្រោយកើតហេតុបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋទាំងកណ្តាលយប់ ហើយសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករាបាននិយាយប្រាប់ ដែលថាខាងសមត្ថកិច្ចណាអ្នកដេញឲ្យគេធ្វើការចុះ ហើយសមត្ថកិច្ចមូលដ្ឋានក៏ចេញពីកន្លែងកើតហេតុបាត់អស់តែម្តង ។

ចុងក្រោយនៃរឿងរ៉ាវខាងលើនេះ យុវជនដែលត្រូវបុរស២នាក់ ដែលម្នាក់ដែលគ្មានឯកសណ្ឋាន និងម្នាក់មានឯកសណ្ឋាន អះអាងថាខ្លួនជាសមត្ថកិច្ចវាយបែកក្បាលនោះ បានប្រាប់ថាគេមិនចង់មានរឿងវែងឆ្ងាយឡើយដោយ ដោយប្រាប់ថា ម៉ូតូរបស់នោះអត់មានពន្ធ ហើយអត់មានស្លាកលេខ ហើយចំណែករឿងបែកក្បាលគេនិងទៅព្យាបាលដោយខ្លួនឯង ហើយសមត្ថកិច្ចដែលវាយគេនោះក៏ឡើងជិះម៉ូតូចេញបាត់ ហើយអ្នកត្រូវវាយក៏ចេញទៅវិញរៀងៗខ្លួន៕

មតិយោបល់