កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ០២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ឈន ឈីម ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនបង្កឈ្មោះ សួ សៀម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើបានផឹកស៊ីស្រវឹង បោក ប៉ាន់កែវ និងបានវាយទៅលើឈ្មោះ ឈន ឈីម (ប្អូនថ្លៃ) ដែលជាម្ចាស់ផ្ទះបណ្តាលឲ្យពកក្បាល ដួលរលាត់ជង្គង់ រួចក៏ទៅយកកាំបិទកកុកបម្រុងមករកកាប់ឈ្មោះ ឈន ឈីម ទៀត តែត្រូវបានបងប្អូនជួយចាប់ឃាត់បានទាន់ពេលវេលា ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ក៏បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន និងបានសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់