ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌសែនសុខ ចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តខុសច្បាប់

ភ្នំពេញៈ ខណៈនេះ លោក ទាវ សំអៀន អភិបាលរងខណ្ឌសែនសុខកំពុងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តខុសច្បាប់១កន្លែង នៅភូមិបន្លាស្អិត សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាធានីភ្នំពេញ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា យានដ្ឋានខាងលើនេះ បាននាំចូលបំណែករថយន្ត និងម៉ាស៊ីនរថយន្តចាស់ៗយកមកកែច្នៃធ្វើឲ្យខុសបទដ្ឋានបច្ចេកទេស បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញយានដ្ឋានជួសជុលរថយន្តជាច្រើន ពុំមានច្បាប់អាជីវកម្មត្រឹមត្រូវនោះទេ ហើយអាជ្ញាធរពុំបានយកចិត្តទុកដាក់លើបញ្ហានេះដែរ៕

photo_2016-05-18_08-57-15 (2)photo_2016-05-18_08-57-12 (2)photo_2016-05-18_08-57-14photo_2016-05-18_08-57-11

មតិយោបល់