ភ្នំពេញៈ បុរសវយ័ចំណាស់ម្នាក់ ដោយសារតែទប់ចិត្តមិនបាន ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពេលកូនប្រុសនិងប្រពន្ធវាយបែកមុខហូរឈាមជោគខ្លួន ដែលបង្កមកពីការទាស់សម្តីគ្នាបន្តិចបន្តួចជាមួយប្រពន្ធ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១ ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសម្តីបុរសវយ័ចំណាស់ខាងលើដែលមានឈ្មោះ ម៉ៅ សំ អាយុ៥៧ឆ្នាំ មុខរបរមេ១០ខ្នង ស្នាក់ចំណុចកើតហេតុខាងលើ បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប្រពន្ធរបស់គាត់ឈ្មោះ គង់ សុខន អាយុ៥១ឆ្នាំ មុខរបរលក់ដូរស្នាក់នៅជាមួយគ្នា។ ខណៈនោះប្រពន្ធរបស់គាត់ បានតេទូរសព្ទហៅកូនប្រុសរបស់គាត់ឈ្មោះ ម៉ៅ សម្បត្តិ អាយុ២៧ឆ្នាំ មកជួយក្រោយពេលកូនប្រុសរូបនេះ បានឮដូច្នេះក៏មកដល់ផ្ទះ ដោយមិនបានសួរនាំហេតុផលអ្វីនោះទេ បានដាល់ឪពុកជាច្រើនដៃបណ្តាលឲ្យហូរឈាម។
ក្រោយពេលកើតហេតុបុរសដែលឪពុកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឲ្យសមត្ថកិច្ចរកយុត្តិធម៌ឲ្យគាត់ផង៕
https://youtu.be/QcZBWDZnBAw
មតិយោបល់