ព័ត៌មានជាតិ

ដាច់កន្ត្រកយោង បុរសម្នាក់ធ្លាក់ពីសំណង់អាគារ រងរបួសធ្ងន់ ផ្អើលទាំងព្រឹក

ភ្នំពេញៈ បុរសកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ ហើយបែកក្បាល និង បាក់ម្រាបដៃផងដែរ ខណៈដែលឡើងជិះលើកន្ត្រក យោងទៅដល់ជាន់ទី ៤ គៀបខ្សែរកាបិ៍គាំងជាប់មិនឡើងបន្តទៅទៀត ហើយរូបគេយកញញួរ
ទៅដំធ្វើអោយដាច់សំណាងល្អធ្លាក់ចំលើដីខ្សាច់នោះ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹក ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចការដ្ឋានសំណង់អគារមួយកន្លែង ដែលមានទីតាំងនៅ ស្ថិតចំណុចផ្លូវលេខ ៥១ កែងនិងផ្លូវលេខ ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ មាន អាយុជាង ២០ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅក្នុងខេត្តព្រៃវែង។មុនពេលកើតហេតុ បុរសរងគ្រោះបានឡើងជិះលើកន្ត្រកយោង ទៅធ្វើការងារនៅខាងលើ តែម្នាក់ឯង លុះទៅដល់ជាន់ទី៤ ក៏ស្រាប់តែខ្សែរកាបិ៍គៀបជាប់មិនឡើងទៅទៅលើទៀត ហើយរូបគេក៏យកញញួរទៅដំ ក៏ស្រាប់តែដាច់កន្ត្រកយោងនោះធ្លាក់មកចំលើដីខ្សាច់។ តាមប្រភពពដដែលបានប្រាប់បន្ត ទៀតថា ករណីដាច់ ធ្លាក់កន្ត្រកយោងនៅក្នុងការដ្ឋានសំណង់នេះដែរ គឺកើតឡើងដោយសារតែការធ្វេសប្រហែសរបស់ បុរសជាកម្មករសំណង់ ខាងលើ ដោយគ្រាន់តែបែកក្បាលបន្តិចបន្ទួច និង បាក់ម្រាមដៃអស់ចំនួន ១ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ បុរសជាកម្មករសំណង់រងគ្រោះត្រូវបានរថយន្តសាមុយមកដឹកយកទៅធ្វើការសង្គ្រោះ នៅគ្លី និកឯកជនមួយកន្លែង ហើយកម្លាំងមានសម្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការ សាកសួរពីហេតុ ការណ៍នេះផងដែរ៕

មតិយោបល់