ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០៥នាទី នៅក្រុមទី៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន ពីបទលួចម៉ូតូ១គ្រឿងរបស់ជនរងគ្រោះឈ្មោះ Yu Junwen ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ ។
ក្នុងនោះជនសង្ស័យទី១ឈ្មោះ Zhu Jijiang អាយុ៤០ឆ្នាំ កាន់លិខិត ឆ្លងដែនលេខ EE8555148 មានសុពលភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៨ មុខរបរមិនពិតប្រាកដ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ He Pengfei អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកសមគំនិតផ្តល់ទីតាំងទុកផលនៃអំពើលួច ) វត្ថុតាងចាប់យកបាន៖ ម៉ូតូ៤គ្រឿង ផលនៃអំពើលួច (១គ្រឿងរបស់ជនរងគ្រោះ, ៣គ្រឿងគ្មានឯកសារ),ដង្កាប់បូមសម្រាប់កាត់ដែកចំនួន៣ដើម,ទូរសព្ទដៃ២គ្រឿង,ដែកកូនសោររាងអក្សរតេ១ដើម និងដែកសំប៉ែតជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចំនួន២ដើម។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន រួមនឹងវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី៕


មតិយោបល់