ព័ត៌មានជាតិ

រថយន្តបាញ់ភ្លើងហ្វា ប្រហាររ៉ឺម៉កកង់បីធ្លាក់ប្រឡាយទឹកស្អុយ របួសធ្ងន់២នាក់

ភ្នំពេញ: រថយន្ដមួយគ្រឿងបើកបាញ់ភ្លើងហ្វា ចាំងចំភ្នែក អ្នកម៉ូតូរ៉ឺម៉កកង់ ខំគេចពីរថយន្ដ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សាក្សី បានឲ្យដឹងថា ជនរងគ្រោះអ្នកបើករ៉ឺម៉ក មិនត្រូវបានស្គាល់ឈ្មោះនោះទេ  ប៉ុន្ដែ មានវ័យប្រហែលជា៥០ឆ្នាំ និងម្នាក់ទៀតអាយុប្រហែល៤០ឆ្នាំ អ្នកទាំងពីរនាក់បានរងរបួសធ្ងន់។

អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុគេឃើញ បុរស២នាក់ ខាងលើបាន ជិះម៉ូតូ រ៉ឺម៉កកង់បី មានគ្នា២នាក់ ដោយម្នាក់ ជាអ្នកបើក ម្នាក់ទៀតជាអ្នកអង្គុយពីក្រោយដោយបានធ្វើដំណើរពីលិចមកកើតហើយរថយន្ដមួយគ្រឿងនោះបើកបរពីកើតទៅលិចបញ្ច្រាសទិសដៅគ្នា នៅពេលមកដល់ចំណុចកើតហេតុ ដោយសារថយន្ដនោះបើកភ្លើងហ្វា ចាំងខ្លាំងពេក មើលផ្លូវមិនឃើញខំបើកគេចបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយទាំងមនុស្សនិងម៉ូតូរ៉ឺម៉កតែម្ដង។

ភ្លាមៗនោះផងដែរ គេបានជួយសង្ក្រោះមនុស្សយកចេញពីទឹក និងបានដឹកទៅកាន់គ្លីនិកឯកជន ចំណែករ៉ឺម៉កត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះទាញស្ទូចឡើងដោយខ្លួនឯងព្រោះមិនមានប៉ះពាល់ដល់អ្នកដទៃ ៕

image3 image2 image1

មតិយោបល់