ព័ត៌មានជាតិ

អាណិតណាស់! បុរសម្នាក់ដោយសារតែមានជំងឺរាំរ៉ៃ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន

តាកែវ: លោកអធិការរងស្រុកទ្រាំង បានប្រាប់Post News ថា មានករណី បុរសម្នាក់ ធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងចន្លោះម៉ោង៧ទៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ឮលោកអធិការបានបន្តថា បុរសដែលធ្វើអត្តឃាតឈ្មោះ ជ័យ គង់ អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ តឿន ស្រីពៅ អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ បានស្រាតខោខូវប៊យពីខ្លួនរួច ចង ក នៅដើមស្វាយក្នុងបរិវេនដីផ្ទះរបស់ខ្លួន។

លោកអធិការបានបញ្ជាក់ពីមូលហេតុ ដោយសារតែជនរងគ្រោះមានជំងឺរលាកស្រោមខួរក្បាលរាំរ៉ៃ ហើយកន្លងមកបានព្យាយាមចងកចំនួន ៤លើកមកហើយ តែជួយទាន់។

ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពពិនិត្យសាកសពនឹងការបំភ្លឺពីក្រុមក្រួសារសពជំនាញសន្ធិដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកប្រាកដមែន។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់