ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅក្រុងបាវិត ដកហូតបានជាង១៦គីឡូក្រាមនៅផ្ទះសំណាក់ ថៃ អាង

ស្វាយរៀង: នៅវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំងក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿញៀន ម្នាក់ជាជនជាតិវៀតណាម ឈ្មោះ ង្វៀង មិញទៀង ភេទប្រុស អាយុ១៩ឆ្នាំ ។ ដកហូតវត្ថុតាងសារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន៥០កញ្ចប់ធំ ទម្ងន់ ១៦១៨០,៦៨ ក្រាម ស្មើនឹង៥០៥៦៥ គ្រាប់ នៅផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ជាបក្សពួកជនសង្ស័យ២នាក់ ជាជនជាតិវៀតណាម ដែលខាងយោធាការពារព្រំវៀតណាម ដែលចាប់បានដំបូង ។

ជនសង្ស័យខាងលើឃាត់ខ្លួនបាន ខណ:ដែលកម្លាំងជំនាញកំពុងឆែកការម៉ារ៉ាសុវត្ថិភាព ហើយជនសង្ស័យបានវិលមករកបន្ទប់ដែលខ្លួនស្នាក់នៅ គឺបន្ទប់លេខ២ ។

បច្ចុប្បន្ន កំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់