ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ311 និងបន្ទប់ភ្លើងលេខOP051 ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ218 ផ្លូវលេខ265 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបានឆេះ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល
ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង១០យប់ លើកលែងតែបន្ទប់ភ្លើងលេខ311(F1-F3-F4)
ដោយសារតែមានកំហូចខ្សែបណ្តាញតង់ស្យុងទាប(LV)ធ្ងន់ធ្ងរ និងត្រូវផ្លាស់ប្តូរបង្គោលថ្មី ក្រុមការងារនឹងធ្វើការជួសជុលជាបន្តទៀតនៅព្រឹកថ្ងៃស្អែក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់