ព័ត៌មានជាតិ

បុរសម្នាក់បើកអេស្កាវ៉ាទ័រកាយដីចម្ការចំមីនតោនផ្ទុះ បណ្ដាលឲ្យអេស្កាវ៉ាទ័ររងការខូចខាត

ឧត្តរមានជ័យ: នៅវេលាម៉ោង ៣និង១៥នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីផ្ទុះមីនតោន ១គ្រាប់ ត្រង់ចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ករណីផ្ទុះមីនតោនខាងលើ មកពីឈ្មោះ ទុយ តុលា ភេទប្រុស អាយុ ៣០ឆ្នាំ បានបើកអេស្កាវ៉ាទ័រកាយដីចម្ការ កិនចំមីនតោនបណ្តាលឲ្យផ្ទុះខូចខាតអេស្កាវ៉ាទ័រ ដាច់ច្រវាក់កង់ផ្នែកខាងឆ្វេង ចំណែកអ្នកបើកបរពុំមានរងរបួសឡើយ៕

មតិយោបល់