ព័ត៌មានជាតិ

តូចចិត្តប្រពន្ធចុះចោល ប្តីដឹកដៃកូន ដើរត្រាច់ចរ មិនមានលុយជាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ដែលរូបរាងតូចល្អិត កម្ពស់ប្រមាណជា ១ម៉ែត្រ៥០ រួមនិងក្មេងស្រីម្នាក់ ដែលមានអាយុ៥ឆ្នាំ បានធ្វើដំណើរដោយការថ្មើរជើង ស្ទើរគ្រប់កន្លែងហាក់មិនមានគោលដៅច្បាស់លាស់ ហើយរហូតមកទល់ថ្ងៃទី១៨ ឧសភានេះ មិនទាន់មានដំណឹងនៅទ្បើយទេ ក្រោយពីចាកចេញ ពីផ្ទះក្នុងភូមិត្រាញតាបាញ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១១ព្រឹក ថ្ងៃទី១៤ ឧសភា ២០១៦។

ប្រជាពលរដ្ឋ រស់នៅសង្កាត់ភ្លើងឆេះរទេះ បានប្រាប់ Post News ថា បុរសម្នាក់ដែលមានកម្ពស់១ម៉ែត្រ៥០ រួមនិងកូនស្រីម្នាក់អាយុ៥ឆ្នាំ បានបាត់ខ្លួនពីផ្ទះ ដោយមិនដឹងមូលហេតុកាលពីម៉ោង១១ព្រឹក ថ្ងៃទី១៤ ឧសភា កន្លងទៅ បន្ទាប់ពីប្រពន្ធបានចុះចេញ ពីផ្ទះដោយយកកូនស្រីអាយុ៣ឆ្នាំ ទៅជាមួយ កាលពី១ខែមុន។

អ្នកភូមិទាំងនេះបាន ធ្វើការអំពាវនាវ តាមរយៈសារព័ត៌មាន Post News ប្រសិនបើឃើញបុរស ដែលមានកម្ពស់១ម៉ែត្រ៥០ ដឹកដៃក្មេងស្រីម្នាក់អាយុ៥ឆ្នាំ និងមានស្ពាយសាក់កាដូរពីក្រោយផងនោះ សូមទំនាក់ទំនងមកកាន់ការិយាល័យ យើងខ្ញុំតាមរយៈលេខ ០១០៦១៨០០២៕

13234783_130545917358099_1980504829_o

មតិយោបល់