ព័ត៌មានជាតិ

Update: លោក សំម្ញ ឬទ្ធីវាសនា៖ សុំណុំរឿងលោកអធិការរងស្រុកកណ្តាលស្ទឹងម្នាក់ កំពុងចាត់ការនៅឡើយ

កណ្តាល: នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ លោក សម្ញំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យតំណាងអយ្យការរបស់សាលាដំបូងខេត្តកណ្តាល បានប្រាប់ Post News តាមប្រព័ន្ធWhatapp ថា«សំណុំរឿងនេះកំពុងចាត់នៅលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ចំពោះកិច្ចការក្នុងសំណុំរឿងខ្ញុំមិនអាចប្រាប់បាន ព្រោះជាការសម្ងាត់ក្នុងកិច្ចស៊ើបអង្កេត ព្រោះកំពុងចាត់ការនៅឡើយ»។ ហើយចំពោះសំណុំរឿង ថាគេពន្លត់បណ្តឹងអាជ្ញាររួចរាល់នោះគឺ មិនពិតទេ។

បើតាមលោក សូ សារិន ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឆ្លើយតបតាមប្រពន្ធ័Telegram ប្រាប់ភ្នាក់ងារPost News ថា «ករណីនេះត្រូវបានបញ្ជូនមកស្ថាប័នអយ្យការហើយនិងតំណាងអយ្យការកំពុងស៊ើបអង្កេត»។

សូមបញ្ជាក់ថា អធិការរងនគរបាលស្រុកកណ្តាលស្ទឹងម្នាក់ ត្រូវយុវជនម្នាក់ប្តឹងចោទប្រកាន់ថា បាន បាញ់ប្រហារទៅលើរូបគេ ចំស្មាខាងស្តាំ១គ្រាប់ ខណ:រូបគេធ្វើសកម្មភាពឆក់ត្រី ប៉ុន្តែលោក យន់ គង់ បាននិយាយថា រូបគាត់បាញ់មែន តែបាញ់ឡើងលើដើម្បីគំរាមជនគ្រឿងញៀនប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមមាត់ប្រឡាយក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ មាន ចាន់សុដារា អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកឯ ជនរងគ្រោះបង្កវិញឈ្មោះ យន់ គង់ មានមុខរបរជាអធិការរងនគរបាលស្រុកកណ្តាលស្ទឹង។

លោក យន់ គង់ បានប្រាប់ភ្នាក់ងារ Post News តាមទូរសព្ទថា មុនពេលកើតហេតុ ដោយលោកទទួលព័ត៌មានមកថា មានជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចប្រឡាយត្រង់កន្លែងកើតហេតុ ពេលនោះ លោកបានហៅនាយរងប៉ុស្តិ៍ព្រះពុទ្ធ ម្នាក់ចុះទៅជាមួយដើម្បីហៅណែនាំ លុះពេលទៅដល់ ឃាត់ខ្លួនបានមក ក៏ធ្វើការឆែកឆេររកឃើញថ្នាំញៀននៅនិងខ្លួនឈ្មោះ មាន ចាន់សុដារា ពេលនោះ ជនសង្ស័យបានរើបំរាស់រួចក៏រត់គេចខ្លួន ពេលនោះលោកបានដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់ដើម្បីគំរាម ចំណែកជនសង្ស័យបានព្យាយាមរត់គេចខ្លួនបាត់ទៅ ពេលនោះលោកបានឃាត់ខ្លួនបក្ខពួក គេបានម្នាក់នាំយកមកអប់រំរួច ក៏ឲ្យត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើងស្រាប់តែជនសង្ស័យមកដាក់ពាក្យ បណ្តឹងថារូបលោកបានបាញ់ត្រូវគេចំស្មាខាងស្តាំ១គ្រាប់ទៅវិញ ។

លោកបានបន្ថែមថា ករណីនេះលោកមិនយល់ទេ ព្រោះលោកបានបាញ់ឡើងលើយ៉ាងម៉េចបានត្រូវ ជនមានរបួសស្នាមថែមទៀតផង ហើយពេលនេះកម្លាំងនគរបាលជំនាញកំពុងតែពិនិត្យស្នាមរបួស ដើម្បីសន្និដ្ឋានឲ្យបានច្បាស់លាស់។

ចំណែកលោក ម៉ែន ចាន់រិទ្ធិ អធិការនគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ភ្នាក់ងារ Post News ដែរថា លោក យន់ គង់ អធិការរងលោកពិតជាបានបាញ់ ប៉ុន្តែចំពោះការបាញ់ប្រហារទៅលើជនរងគ្រោះឬ មួយយ៉ាងណានោះ ក៏លោកមិនទាន់ដឹងច្បាស់ដែរ គឺកំពុងតែធ្វើការស្រាវជ្រាវបន្ត ប៉ុន្តែទោះបីជាយ៉ាង ណាលោកបានរាយការណ៍ ជូនទៅថ្នាក់ខេត្តឲ្យជួយធ្វើការស្រាវជ្រាវលើករណីផងដែរ។

បើយោងតាមជនរងគ្រោះបានប្រាប់ដែរថា ខណ:លោកអធិការរងចុះទៅដល់ឃាត់ខ្លួនរួចហើយនោះ គេបានរើបំរាស់រួច ក៏រត់គេចខ្លួនមិនបានប៉ុន្មានផង ស្រាប់តែលោកអធិការរងរូបនោះបានដកកាំភ្លើងបាញ់សំដៅមកលើរូបគេបានបណ្តាលឲ្យរងរបួស ដោយរូបគេទៅឆក់ត្រីនៅចំណុចកើតហេតុ ប៉ុន្តែបែរជាថារូបគេមានគ្រឿងញៀននៅជាប់និងខ្លួនទៅវិញ៕

មតិយោបល់