ព័ត៌មានជាតិ

Update៖ រថយន្តផែស្ងួត អេសប៊ីអិលអិល បត់ចូលផែមិនខ្វល់អ្នកណា បុកម៉ូតូដឹកព្រះសង្ឃ កិនយុវជនម្នាក់ស្លាប់

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា យុវជនម្នាក់បានដឹកលោកសង្ឃទៅរៀន ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របត់ចូលផែរទាំងកម្រោល មិនបើកភ្លើងស៊ីញ៉ូ ជ្រុលទៅកិនម៉ូតូដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនម្នាក់ ត្រូវរថយន្តកុងតឺន័រកិនបែកក្បាលខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកលោកសង្ឃដែលគង់នៅពីខាងក្រោយលោតចុះទាន់។

ហេតុការណ៍គ្រោះថា្នក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ៣ ខាងមុខក្រុមហ៊ុន(SBLL) ភូមិពងទឹក សង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ។

សម្ថតកិច្ចបានឲ្យដឹងថា យុវជនដែលត្រូវរថយន្តកុងតឺន័រកិននោះមានឈ្មោះ អោក សុផាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែងលិច ខណ្ឌដង្កោ។ ចំណែករថយន្តដែលបង្កភ្លាមៗនោះបានបើករត់ចូលក្រុមហ៊ុនខាងលើ ហើយតៃកុងបានរត់គេចខ្លួនបាត់ រថយន្តមានស្លាកលេខភ្នំពេញ3C-4523 ម៉ាកFreightliner ពណ៌ស តាមសម្តីពីលោកសង្ឃដែលមានឈ្មោះ សីហា មានព្រះជន្ម១៨ព្រះវស្សា ដែលគង់នៅវត្តព្រៃវែង បានរួមដំណើរជាមួយុវជនបានមានសង្ឃដិកាថា យុជនរងគ្រោះបានខ្ចីម៉ូតូអ្នកជិតខាងម៉ាកZoomer-X ដែលមាន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DH-4093 ដើម្បីដឹកសង្ឃអង្គនេះទៅរៀននៅឯសាលាជម្ពូវន្ម័ ជាអកុសលមកដល់ចំណុចកើតហេតុខាងលើ ត្រូវរថយន្តកុងតឺន័រ បត់ចូលទៅក្រុមហ៊ុននេះទាំងកំរោលដោយមិនបានបើកភ្លើងស៊ីញ៉ូទេ បណ្តាលឲ្យបុកនិងម៉ូតូ ដួលហើយបានកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ តែដោយព្រះសង្ឈដែលគង់នៅខាងក្រោយបានលោតចេញពីម៉ូតូនោះកុំអីត្រូវរថយន្តនោះកិនដែរហើយ។

គួររំលឹកផងដែរថា ករណីខាងលើនេះកើតឡើងជាលើកទី២ហើយនៅក្នុងក្រុមហ៊ុននេះ។

ក្រោយពីកើតហេតុសម្ថតកិច្ចចរាចរណ៍ខណ្ខដង្កោ សហការជាមួយចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីឲ្យខាងក្រុមហ៊ុនចូលខ្លួនដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/eV6WpbPbRX4

មតិយោបល់