បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើងAK.47មួយដើម ដែលមានគ្រាប់ចំនួន២៦គ្រាប់ កប់ក្នុងភក់នៅអូរមួយកន្លែង ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះទៅធ្វើការពិនិត្យ។
ប្រភពព័ត៌មានខ្លះបញ្ជាក់ថា កាំភ្លើងនេះអាចត្រូវគេយកទៅបោះចោលទៅក្នុងអូរប្រហែល២ខែមុននេះ ហើយអាចជារបស់ជនទុច្ចរិតយកទៅបោះចោល ដើម្បីជៀសពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ចំណែកគុណភាពអាចប្រើប្រាស់បាន ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕
មតិយោបល់