ភ្នំពេញ: សម្រាប់តំណែងប្រធានគណៈមេធាវីអាណត្តិទី១១នេះ គឺមានបេក្ខជន៤រូប ដែលនឹងប្រកួតប្រជែងគ្នា ក្នុងនោះរួមមានលោកមេធាវី សួន វិសាល លោកមេធាវី ឈី សម្បត្តិ លោកមេធាវី ហែម សុជាតិ និង លោកមេធាវី នូ ចន្ថា ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា រៀបចំមហាសន្និបាតលើកទី២១ និង ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ ដែលប្រព្រឹត្តនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ។
លោក ប៊ុន ហុន ប្រធានគណៈមេធាវីពីរអាណត្តិជាប់គ្នា បញ្ជាក់ថា មហាសន្និបាតនាឆ្នាំនេះ គឺជាកម្មវត្ថុដ៏មានសារៈសំខាន់សម្រាប់វិជ្ជាជីវៈមេធាវី ដោយហេតុថា នៅក្នុងឱកាសនេះ នឹងមានរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ ដើម្បីបន្តនិរន្តរភាពដឹកនាំវិជ្ជាជីវៈមេធាវីឲ្យកាន់តែរឹងមាំ ។
គួរបញ្ជាក់ដែរថា គណៈមេធាវីនឹងដំណើរការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ ដែលលទ្ធផលនឹងត្រូវបង្ហាញនៅវេលាម៉ោង៦ល្ងាច ប្រកាសដោយលោក ប៊ុន ហុន ៕
មតិយោបល់